មន្ត្រី​ដែល​បក្ស​បណ្តេញ​ចេញ​ សុំ​តុលាការ​ជួយ​ពួកគេ​ឲ្យ​បាន​ចូល​ជា​សមាជិក​បក្ស​វិញ

ឆ្លើយតបទៅនិងការដាក់ពាក្យបណ្តឹងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច៦នាក់ក្នុង ចំណោម ៧នាក់ដែលត្រូវបានសម្ដេចក្រុមព្រះ បណ្តេញចេញពីខែមុន ដោយសំអាងថាបំពានលក្ខន្តិកៈរបស់គណបក្ស។ ព្រះអង្គម្ចាស់នរោត្តមរានរិទ្ធ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលើឡើងថា ព្រះអង្គចង់មានការដោះស្រាយបញ្ហាផ្ទៃះក្នុង ជាជាងទៅតុលាការ។ ការថ្លែងនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ.២០១៨នៅរដ្ឋសភាជាតិ ក្រោយពីបញ្ចប់ ច្បាប់វិសាធនកម្មរដ្ឋធម្មនុញ្ញ។គួររំលឹកផងដែលថាគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបាន គ.ជ.ប. សម្រេចបែងចែកអាសនៈ ឲ្យចំនួន៤១ បន្ទាប់ពី គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ។ បន្ទាប់ពីឡើងកាន់ដំណែង៧ខែ ក៏ការមានបញ្ហាទំនាស់ផ្ទៃក្នុង។