វិវាទ​ដី​បឹង​កម្មសិទ្ធិ​រួម​ជាង​ ១០​ឆ្នាំ​មិន​ទាន​មាន​ដំណោះស្រាយ

អតីត​បុគ្គលិក​សហគ្រាស​ផលិត​ឥដ្ឋ និង​ក្បឿង​យីហោ​ «អង្គរ» ប្រមាណ ១០០នាក់ តំណាង​ ៣៣០នាក់ តវ៉ា​លើ​វិវាទ​ដី​ស្រះ ៣កន្លែង ដែល​អូស​បន្លាយ​ជាង ១០​ឆ្នាំ។ លោក យូ​សារិទ្ធ តំណាង​អ្នក​តវ៉ា​បាន​ថ្លែង​ថា លោក​ហែម រ៉េង អតីត​ប្រធាន​គណនេយ្យ​​របស់​សហគ្រាស បាន​យក​ដី​​ស្រះ​រួម​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​លក់​ទៅ​​​ឲ្យ​អ្នក​ស្រី លឹម​ ស៊ីណា។