រដ្ឋាភិបាល​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អភិរក្ស​ព្រៃឡង់

នៅ​ក្រសួងបរិស្ថាន​រាជរដ្ឋាភិបាល​បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោងការ​អភិរក្ស​ព្រៃឈើ​តំបន់​ព្រៃឡង់​រវាង​ក្រសួង​បរិស្ថាន​ជាមួយ​អង្គការ​អភិរក្ស​អន្តរជាតិ​ និង​ក្រុមហ៊ុន​ជប៉ុន Mitsui& CO Ltd កាលពី ថ្ងៃ​ទី​៥ ខែ​មិនា ឆ្នាំ២០១៨ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​សាជាថ្មី​របស់​ក្រសួង​នេះ​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​ផលិត​ឡើង​ដោយ​គម្រប​ព្រៃឈើ។