បក្សកាន់អំណាចរំពឹងក្ដោបក្ដាបព្រឹទ្ធសភាតែឯង

ជុំវិញ​ការ​បោះឆ្នោត​ព្រឹត្តិសភាអាណត្តិ​ទី៤ បានត្រូវមតិ​សារធារណៈ​រិះ​គន់​ថា​មិន​មាន​​តម្លាភាព លោក យ៉ង សាំង​កុមារ ប្រធានគណៈកម្មការនាយក គណៈបក្សមូលដ្ឋាន បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួនដោយ​លើក ឡើងថា៖ បោះឆ្នោតដូចមិនបោះឆ្នោត។ ជាមួយ​គ្នានេះ​ដែល​ក្នុង​កិច្ច​សម្ភាសន៍​របស់​ភ្នំពេញ​ប៉ុស្តិ៍ ជា​មួយ​លោក កង កឹមហាក់ អតីត​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​សង្កត់​ធ្ង​ន់​ថា ការ​បោះ​ឆ្នោត​ព្រឹត្តិសភា គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ចំពោះការ​បោះ​ឆ្នោត​ជាតិ​ខាងមុខ ​ដែលនឹងប្រព្រឹត្ត​ទៅ​​មិន​មានតម្លាភាព។ ទោះ​ជា​យ៉ាង​ណាបន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​បាន​បញ្ចប់ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ខ្លួន​​ឈ្នះ៩៩% មុន​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​​៣ ខែ​មិនា ខាងមុខនេះ។