អភិ​បាល​ខណ្ឌ​ឫស្សី​កែវ​ បាន​គំរាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​បញ្ចេញ​មតិ​លើ​ដង​ផ្លូវ​សាធារណៈ

ការលើកឡើងធ្ងន់ៗរបស់លោក ជា ពិសី ជុំវិញការធ្វើការតវ៉ាបញ្ចេញមតិនេះ ដែលហាក់ផ្ទុយពីការរំពឹងរបស់សង្គមស៊ីវិល ធ្វើឡើងកាលពីថ្ងៃ ទី ៥ ខែមីនា ឆ្នាំ២០១៨ នៅសាលាខណ្ឌឫស្សីកែវ ក្នុងកិច្ចប្រជុំរកដំណោះស្រាយចំពោះផល់ប៉ះពាល់លើ គម្រោងរបស់សាលាក្រុង ។គម្រោងនេះអភិវឌ្ឍន៍ផ្លូវថ្មីនេះ គ្រោងកាត់ដីពីអ័ក្សផ្លូវប្រវែង ៣០ម៉ែត ដោយយក ១៥ ម៉ែត្រធ្វើផ្លូវចាក់បេតុង និង ១៥ ម៉ែត្រទៀត ប្រគល់ឲ្យពលរដ្ឋផ្សេងដែលរស់នៅអនាធិបតេយ្យ។