ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​កោះកុង មិនទាន់​បញ្ចប់​ទាំង​ស្រុង

បន្ទាប់​ពី​សំងំ​អស់រយៈពេលជាង១០ឆ្នាំ មិន​តវ៉ា កាលពីថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ពីរ​ក្រុម​ទៀត ​មក​ពី​ខេត្ត​កោះកុង​​មាន​គ្នា​ប្រ​មាណជាង២០០នាក់ តំណាង​ឲ្យ​ ៤៧២ គ្រួសារ បាន​ទៅ​ក្រសួង​​ដែន​ដី​នគរោបនីយកម្ម និង​សំណង់ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់​លើ​ករណី​វិវាទ ពាក់ព័ន្ធ ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​របស់​ក្រុមហ៊ុន លី យ៉ុងផាត់។