យុវជន​ខ្មែរ​​ដំបូង​គេ បង្កើត​រ៉ូបូត​​ជីក​យក​គ្រាប់​មីន

ឆ្លើយតបទៅនឹងបញ្ហាសុខសុវត្ថិភាព របស់អ្នកជំនាញដោះមីនលើពិភពលោក ក្នុងពេលបំពេញភារកិច្ច លោក យឹម ប្រសិទ្ធីឬទ្ធិ ជនជាតិខ្មែរសញ្ជាតិកាណាដា បានចំណាយពេលសិក្សា លើគម្រោងបង្កើត ឧបករណ៍ឬ រ៉ូបូតជីកមីន នេះអស់រយៈពេល ២ឆ្នាំជាមួយក្រុមវិស្វករជំនាញរបស់ប្រទេសកាណាដា ដោយវាមានសមត្ថភាពខ្ពស់ក្នុងការជីកយកគ្រាប់មីនចេញពីក្នុងដី ដោយមិនតម្រូវឲ្យមនុស្សទៅធ្វើដោយផ្ទាល់ទៀតនោះទេ។