សង្វាក់​គ្រួសារ​ខ្ញុំ ម្ដុំ​វត្ត​បទុម រស​ជាតិ​ឆ្ងាញ់​ ១​ឈុត​តែ​ ៦០០០​រៀល​

បើ​និយាយ​ពី​សង្វាក់ យើង​ច្រើនតែ​គិត​ទៅ​ដល់​ខេត្ត​បាត់ដំបង។ តែ​ពេល​នេះ មិន​បាច់​ចំណាយ​ពេល​ជិះ​ទៅ​បាត់ដំបង​ដើម្បី​ញ៉ាំ​សង្វាក់​ទេ។ នៅ​ទីក្រុង​ភ្នំពេញ មាន​កន្លែង​ច្រើន​គួរ​សម​ដែល​លក់​សង្វាក់​អាំង​នេះ។ ក្នុងចំណោម​កន្លែង​លក់​សង្វាក់ ទាំងនោះ មួយ​កន្លែង​ស្ថិតនៅ​ទល់មុខ​វត្ត​បទុមវត្តី មាន​ឈ្មោះ​ថា «សង្វាក់​គ្រួសារ​ខ្ញុំ» ដែល​បាន​បើក​លក់​អស់​រយៈពេល ៤ ឆ្នាំ កន្លះ​មក​ហើយ មាន​ភ្ញៀវ​ចូល​ញ៉ាំ​ពេញៗ មិន​ថា​អ្នក​ជិះ កង់ ម៉ូតូ​ឬ​ឡាន​នោះ​ទេ។