គម្រោងមជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ

ជា​យូរ​មក​ហើយ​ដែល​វិស័យ​សូត្រ​របស់​កម្ពុជា​ស្ទើរ​តែ​ផុត​ជីវិត​រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​វា​ត្រូវ​បាន​​គេ​ទុកចោល​មិន​អភិវឌ្ឍ ហើយ​មាន​តែ​កសិករ​តិចតួច​ប៉ុណ្ណោះ​ដែល​បន្ត​កិច្ចការ​ដាំដុះ​មក​សម្រាប់​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​។ ជា​លទ្ធផល​កម្ពុជា​បាន​នាំ​ចូល​សូត្រ​យ៉ាង​ហោច​ណាស់​ ៤០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​តម្លៃ​ ៣០ ​លាន​ដុល្លារ​។