លោក​ រ៉ុង ឈុន និង​អ្នក​គាំទ្រ​លោក​ កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ដេញ​មិន​ឲ្យ​ប្រមូលផ្ដុំ

លោក​ រ៉ុង ឈុន អតីត​សមាជិក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា​ (គ.ជ.ប) រួម​ជាមួយ​អ្នក​គាំទ្រ​លោក ​កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ដេញ​មិន​ឲ្យ​ប្រមូលផ្ដុំ​នៅ​ក្បែរ​តុលាការ​កំពូល ខណៈ​ពេល​ដែល​ដំណើរការ បណ្ដឹង​សារទុក្ខ​លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ការឃុំ​ខ្លួន​លោក​​ ៦ ​ខែ​ទៀត ត្រូវ​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។