ហាង​កាហ្វេ​ឆ្មា ទី​ជំនួប​របស់ អ្នក​និយម​កាហ្វេ និង​ស្រឡាញ់​ឆ្មា

ខុសពី​ហាង​កាហ្វេ​នានា​ក្នុង​រាជធានី​ភ្នំពេញ កាហ្វេ​ឆ្មា ទើបតែ​បើក​បាន​រយៈពេល ២ ខែ ផ្តល់​បរិយាកាស​ថ្មី​ប្លែក​ដល់​ភ្ញៀវ​ដែល​ចូល​ចិត្ដ​ចិញ្ចឹម​សត្វ​រោម​ទន់​ល្មើយ​គួរ​ឲ្យ​ថ្នាក់​ថ្នម។ សំឡេង «ម៉េវ» លាន់ឮ​រងំ​ពេញ​ត្រចៀក ចាប់តាំងពី​ច្រកទ្វារ​ចូល ខណៈ​ហ្វូង​ឆ្មា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ជា​ច្រើន​ក្បាល​ដេក​រដូក​រណែល​នៅ​លើ​តុ​កាហ្វេ និង​ដើរ​ត្រាច់​ចរ​ដោយ​សេរី​នៅ​ខាង​ក្នុង​ហាង។ ក្រៅពី​បរិយាកាស​ហ៊ុមព័ទ្ធ​សត្វ​ចិញ្ចឹម​រោម​ទន់​ល្មើយ អតិថិជន​ក៏​ចាប់​អារម្មណ៍​ក្លិន​ឈ្ងុយ​ឈ្ងប់​នៃ​កាហ្វេ​ផង​ដែរ។