លោក​ សាម អ៊ីន៖ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​កំហុស​នយោបាយ

ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជា​ប្រធាន​បទ​ដែល​នាំ​ឲ្យ​​មាន​ការ​ខ្វែង​គំនិត​គ្នា​រវៀង​គណ​បក្ស​នយោបាយ។ លោក​ សាម អ៊ីន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​លើក​ឡើង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​កំហុស​នយោបាយ។ ផ្ទុយ​ទៅ​វិញ​លោក​ ច័ន្ទ សុភាព អគ្គលេខាធិការ​ នៃ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​បាន​យល់​ឃើញ​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​គឺ​ជា​ការ​ធ្វើឡើង​ត្រឹមត្រូវ​តាម​ច្បាប់។