CTM​ 2018 មាន​សមត្ថភាព​ធំជាង​មុន​គុណ​នឹង​ពីរ

ក្រុមហ៊ុន​ SlickBooth Holding Co.,Ltd. ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ​២០១៨ បាន​ធ្វើ​សន្និសិទ្ធ​សារព័ត៌មាន​នៅ​ណាហ្គាវើល ប្រកាស​បើក​ជា​ផ្លូវការ Cambodia Travel Mart 2018 ហៅ​កាត់​ថា CTM2018 ដែល​ជា​ពិព័រណ៌​ទេសចរណ៍​អន្តរជាតិ​តែ​មួយ​គត់​នៅ​កម្ពុជា ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួង​ទេសចរណ៍។