ស៊ុប​ប្លោកត្រី​ឆ្ងាញ់​តែ ២,៩៩ ដុល្លារ ប៉ូវ​សុខភាព​អ្នក​ដើរ​លេង​ពេល​រាត្រី

ជាទូទៅ អាហារ​ពេល​រាត្រី​មិនមាន​ជម្រើស​ច្រើន​ដូច​នៅ​ពេល​ថ្ងៃ​ទេ។ ក្រៅ​ពី​ស៊ីវ​ម៉ៃ បបរ ស និង​បបរ​កង្កែប អ្នក​បម្រើ​ការ​ដល់​យប់​ជ្រៅ ឬ​អ្នក​រាត្រីចរ ពិបាក​នឹង​រក​ម្ហូបម្ហា​ណា ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​អារម្មណ៍​ស្វាង​ស្រួល​ខ្លួន​ណាស់។ ដោយ​យល់​ឃើញ​ដូច្នេះ ម្ចាស់​ហាង Crazy Frog ដែល​រូប​លោក​ផ្ទាល់​ជា​អ្នក​និយម​រក​អាហារ​ទទួល​ទាន​នាពេល​រាត្រី បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​ញ៉ាំ​ពេល​យប់​ជ្រៅ​មាន​ជម្រើស​ច្រើន​ជាង​នេះ​ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ធ្លាប់​ញ៉ាំ​ស៊ុប​ប្លោក​ត្រី​ហ្នឹង​ទៅ មាន​អារម្មណ៍​ស្វាង​ស្រួល​ខ្លួន ទើប​ចង់​ផ្ដល់​ម្ហូប​ហ្នឹង​ឲ្យ​អ្នក​ផ្សេង​ទៀត​បាន​សាក​ញ៉ាំ​ដែរ»។