លោក William Heidt លើកឡើង​ថា៖ វិស័យ​អប់រំ​នៅកម្ពុជាកំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រូវ​

លោក William Heidt ឯកអគ្គរដ្ឋ​ទូត​ អាមេរិក ​ប្រចាំ​កម្ពុជា​ ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ពេល​ដែល​កំពុង​ទស្សនៈ​កិច្ច​មហោស្រព​ វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​លើក​ទី​ ៤ ថា វិស័យ​អប់រំ​របស់​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន ​ដឹក​នាំ​ដោល​លោក ហង់ ជួណារ៉ុន ​​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ ដែល​ក្រសួង​អប់រំ​បាន​ខិតខំ​យក​ចិត្ត​ទុកដាក់​ផ្ដោត​ទៅ​លើ​មុខវិជ្ជា វិទ្យាសាស្ត្រ និង​វិស្វកម្ម​ បច្ចេកវិទ្យា និង​គណិតវិទ្យា ហើយ​សកម្មភាព​ទាំង​នេះ​នឹង​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជា​មាន​ទៅ​ថ្ងៃ​អនាគត។