ប្រធាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ​ទះ​កំផ្លៀងអ្នកគាំទ្រអតីត​​​គណបក្ស​សង្គ្រោះ​ជាតិ

ករណី​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើងនៅព្រឹកថ្ងៃទី២៧ ខែ​មិនាម្សិលមិញ​នេះ នៅ​ក្បែរ​​សាលា​ឧទ្ធរណ៍​ខណៈ​ពេល​ដែល​កំពុងដំណើរការ បណ្ដឹង​សារទុក្ខ​របស់​លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក​​ ៦ ​ខែ​ទៀត។​ករណី​ហិង្សា​នេះ​បាន​បង្ក​ឡើង​ដោយ ប្រធាន​ក្រុម​សណ្ដាប់​ធ្នាប់​ខណ្ឌ​ដូនពេញ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា គឹម វុត្ថា បាន​ទះ​កំផ្លៀង​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​ឈ្មោះ ប៉ែន ចាន់ ​បន្ទាប់​ពី​​អ្នក​គាំទ្រ​រូប​នេះ​សរសេរ​លេខ ០+០=៨ នៅ​លើ​ទ្រូងផ្លូវ​។