ការ​នាំ​ចូល​ទូ​រថភ្លើង​ថ្មី​ដឹក​អ្នក​ដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ត្រូវ​បាន​ពន្យារ​ពេល

លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​ប្រកាស​បើកឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ថ្មី​ពី​ស្ថានីយ​កណ្ដាល​ទៅកាន់​ស្ថានីយ​ថ្មី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បើ​ទោះបី​ជា​​ទូរ​​រថភ្លើង​​ថ្មី​​ដែល​​បាន​​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិកូ នៅ​មិន​ទាន់​បាន​មក​ដល់​កម្ពុជា​នៅ​ឡើយ​ក៏ដោយ។