កម្មករសំណង់ហាក់មិនសូវទទួលបានការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ

នៅក្នុងប្រទេសកម្ពុជា វិស័យសំណង់ គឺជា វិស័យមួយបន្ទាប់ពីវិស័យកាត់ដេរដែលបានជួយជម្រុញ សេដ្ឋកិច្ចកម្ពុជាក្នុងទសវត្សរ៍ ដែលកាលពីឆ្នាំ ២០១៥ កន្លងទៅ វិស័យសំណង់បានរួមចំណែកដល់ទំហំសេដ្ឋកិច្ច កម្ពុជាប្រមាណជា១០% នេះបើតាម របាយការណ៍នៃ ធនាគារពិភពលោក។ តែទោះយ៉ាងណា អ្នកជំនាញបាន លើកឡើងថា ស្ថានភាពកម្មករប្រមាណជា២០ម៉ឺននាក់ ក្នុងវិស័យសំណង់ មិនសូវទទួលបានការយកចិត្តទុកដាក់ ពីស្ថាប័នពាក់ព័ន្ធនោះទេ។ កម្មករសំណង់បានជួបប្រទះនូវបញ្ហា៣ចម្បង គឺ គ្រោះថ្នាក់ក្នុងម៉ោងការងារ បញ្ហាប្រាក់ឈ្នួល និងបញ្ហារបស់កម្មករសំណង់ដែលគាត់ជាស្ត្រីងាយរងគ្រោះ។