មនុស្ស​ជាង​ ២ ម៉ឺន​នាក់ បាន​ចូល​រួម​ក្នុងមហោស្រព​ភាពយន្ត​កម្ពុជាឆ្នាំនេះ

រយៈ​ពេល​ ៦​ថ្ងៃ ​ប៉ុណ្ណោះ​ដែល​មហោស្រព​​ភាពយន្ត​អន្តរជាតិ​កម្ពុជាឆ្នាំ២០១៨ បាន​ទាក់ទាញ​មនុស្ស​ប្រមាណ​ជា​ ២១,៣០០ នាក់​មក​ទស្សនា​ខ្សែ​ភាពយន្ត ១៣៨ រឿងដែល​បាន​ចាក់ បញ្ចាំង​នៅ​ទីតាំង​ទាំង​១០កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។ ខុស​ពី​ការ​ទស្សនា​ធម្មតាទស្សនិកជន ក្នុង​មហោស្រព​ក៏​មាន​ឱកាស​សំណេះ​សំណាល និង​ស្តាប់​បថកថា​ពី​ផលិតករ​ភាពយន្តទាំង ៧៧ នាក់​មក​ពី ៤៣ ប្រទេស​ផង​ដែរ។