ករណី​រើស​អើង និង​រឹត​ត្បិត​លើ​សមាជិក​របស់​គណបក្ស​តូចៗ​នៅ​តែ​បន្ត

ករណី​សៀវភៅ​គ្រួសារ​បក្ស របស់​បក្ស​កាន់​អំណាច​ត្រូវ​បាន​អ្នកស្រី ពោធិតី សាវត្តី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ រិះគន់​ថា​ជា​ការ​គាបសង្កត់​ ប្រជាជន​មូលដ្ឋាន។ ការ​លើក​ឡើង​នេះ​ក៏​ត្រូវ​បាន​ លោក សៅ វណ្ណដេត តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ថា​ជា​រឿង​មិន​ពិត​នោះ​ទេ។ ការ​ពិភាក្សា​វែក​ញែក​នេះ​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ជា​មួយ​ភាគី​ពាក់ព័ន្ធ ស្ដី​ពី​ការ​បិទផ្សាយ​បញ្ជី​រាយ​នាម​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​តាម​មណ្ឌល រាជ​ធានី ខេត្ត និង​សិទ្ធ​ទទួល​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​របស់​បេក្ខជន ដែល​រៀប​ចំ​ឡើង​ដោយ​ គ.ជ.ប។