ខ្សែ​រថភ្លើង​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ដំណើរការ​សាកល្បង​ថ្ងៃស្អែក

ខ្សែរ​ថភ្លើង​ថ្មី​មួយ​ទៀត​ គឺ​ពីស្ថានីយ៍​រថភ្លើង​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ត្រូវ​បើក​តំណើរការ​របស់​ខ្លួន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៨។ លើក​លែងតែ​រថយន្ត​ក្រុង​សាធារណៈ មធ្យោ​បាយ​ថ្មី​នេះ​នឹង​មាន​តំលៃ​កាន់​តែ​ថោក​ជាង​មុន និង​ប្រើ​ពេល​តិច​ជាង​មុន​បើ​ប្រៀប​ធៀប​នឹង​មធ្យោ​បាយ​ដែល​មាន​ស្រាប់​។ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​ គឺ​ដំណើរ​ការ​ដោយ​រថភ្លើង​ធុន​ស្រាល​ប្រភេទ​ ត្រាំវ៉េល​ ( Tramway )​ ពី​ប្រទេស​ម៉ិកស៊ីកូ​ ចំនួន​ ៣គ្រឿង​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ១០០នាក់​ក្នុង​១​ជើង ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ ក្នុង​រយៈ​ពេល​៣ខែ​ ចាប់​ពី​ថ្ងៃទី១០​ខែមេសា​ ដល់​ ថ្ងៃទី១​ខែសីហា​នេះ​ទៅ​។