តើ​វា​នឹង​ចប់​នៅ​ពេល​ណា ? ភាគ ២ ការ​ចងចាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក

នៅ​ក្នុង​ខែ​មិនា​ ឆ្នាំ​១៩៦៩ ឋិត​ក្នុង​បញ្ជី​​កិច្ច​ប្រតិបត្តិការ​ ប្រធានាធិបតី និច្ចសុន បាន​ចេញ​បញ្ជា​ឲ្យ​បើក​​ យុទ្ធនាការ​​ទម្លាក់​គ្រាប់​បែក​ នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា រហូត​ដល់​ ខែ​ឧសភា​ ឆ្នាំ ១៩៧០។ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ចាំបាច់ ចំពោះ​ការ​ឈ្លាន​ពាន​របស់​វៀតណាម។ ការ​ទម្លាក់​គ្រាប់បែក​​តាម​ព្រំដែន វៀតណាម ដែល​នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​​ ចាប់​ផ្ដើម​តាំង​ពី​​ ឆ្នាំ​១៩៦៥ គឺ​បួន​ឆ្នាំ​មុន​ពេល​ដែល និច្ចសុន ចេញ​បញ្ជា។ ការ​ទម្លាក់​គ្រាប់បែក​​គ្រប់​កន្លែង​ក្នុង​តំបន់​បាន​បន្ត​រហូត​ដល់​ឆ្នាំ​១៩៧៣។