អំពិលអំពែក សាច់​អាំង​បែប​កូរ៉េ មួយ​ឈុត​តែ ២៤០០០ រៀល

សប្តាហ៍​មុន​ហាង​អំពិលអំពែក​បានបង្ហាញ​នូវ​មុខម្ហូប​ពិសេស​ប្រចាំ​ហាង​ជា​ច្រើន​មុខ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជួប​ជុំ​គ្នា​ញ៉ាំ​អី​នៅ​ពេល​ល្ងាច ក៏​ដូចជា​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ខួប​កំណើត​ជាដើម ដោយ​នៅ​ទីនេះ​មាន​ទីតាំង​ស្អាត​ប្លែក​អារម្មណ៍​ជាមួយ​នឹង​ការ​រចនា​ម៉ូដ​ហាង ដោយ​ប្រើប្រាស់​ឫស្សី​មក​ធ្វើ​ជា​តុ កៅអី និង​ច្នៃ​វត្ថុ​ធាតុ​ដើម​មាន​ស្រាប់​ក្នុង​ស្រុក​ខ្មែរ ដើម្បី​ទាក់ទាញ​អាម្មណ៍​ភ្ញៀវ។ នៅក្នុង​ហាង​នេះ​មាន​លក់​មុខម្ហូប​ច្រើន​ប្រភេទ សម្រាប់​ឲ្យ​ភ្ញៀវ​កុម្ម៉ង់ មាន​ទាំង​ម្ហូប​បែប​ខ្មែរ ថៃ និង​អឺរ៉ុប​ផង​ដែរ ដោយ​ម្ហូប​ទាំង​អស់​នោះ​មាន​រស​ជាតិ​និង​ការ​រចនា​តុប​តែង​ប្លែក​ពី​ហាង​ដទៃ ដូចជា​ការ​យក​ឆ្នាំង​ដី ចាន​ដី បំពង់​ឫស្សី កញ្ច្រែង​របស់​ខ្មែរ​មក​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​ម្ហូប​នីមួយ។