សមុទ្រ​បៃតង រំលេច​ព្រៃ​រលក​រលេញ​ពី​ខ្នង​ភ្នំ​បាយ​ឆៅ ខេត្ដ​មណ្ឌលគិរី

ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ព្រៃ​ប្រមាណ ២២២ ៥០០ ហិកតា ស្ថិត​ក្នុង​តំបន់​អភិរក្ស​ដោយ​ព្រះរាជ​ក្រឹត្យ​ចុះ​ឆ្នាំ ១៩៩៣ ជា​តំបន់​សម្បូរ​បែប​នៃ​ទី​ជម្រក​សត្វ​ព្រៃ និង​ព្រៃឈើ​ដែល​លាត​សន្ធឹង​ពី​ព្រៃ​បៃតង​នៃ​តំបន់​ភ្នំ រហូត​ដល់​តំបន់​ព្រៃ​របោះ និង​វាល​ស្មៅ​សើម។ ឈរ​គន់​ពី​ពយ​លយ​លើ​ខ្នងភ្នំ​ខ្ពស់​ផុត​ចុងឈើ រចនា​ជា​រាន​ហាល មាន​ក្យូស​លម្ហែ បង់​អង្គុយ​លេង អម​ដោយ​សួន​ច្បារ​ផ្កា​ភ្ញី យើង​អាច​មើល​ឃើញ​សម្រស់​ជ្រលង​ភ្នំ​ខ្ពស់​រាប​ស្រោប​ព្រៃ​ព្រឹក្សា ដែល​ហាក់បី​ដូចជា​ទឹក​រលក​បោក​បក់​រលេញ​លើ​ផ្ទៃ​ជល​សា ចាំង​ឆ្លុះ​មេឃា រំលេច​ជា​ពណ៌​បៃតង​ត​ភ្ជាប់​ផ្ទៃ​មេឃ​ដោយ​ពពក​សក្បុស។