ប្រទេសចិនបង្ហាញជំហរឹងមាំជាមួយកម្ពុជាចំពោះសន្តិសុខតំបន់

សំឡេង⁣⁣⁣⁣​គ្រាប់​⁣ឭ​ទ្រហឹង​ទូទាំង​ភ្នំ​ម្រះព្រៅ​រយៈពេល​⁣ប្រមាណ⁣ ១ម៉ោង⁣ នេះ​គឺជា​ការ​បិទ​វគ្គ​សម​យុទ្ធ​យោធា ដែល​មាន​ឈ្មោះ​ថា​លំហាត់​នាគមាស⁣ ២០១៨។⁣ វា​គឺ​ជា​ការ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​⁣របស់​⁣ប្រទេស​ទាំង​ពីរ⁣ ដែល​មាន⁣​ការ​⁣ប្រើប្រាស់​នូវ​សព្វាវុធ​ធន់​ធ្ងន់ ដូច​ជា​រថពាសដែក​⁣ និង​ឧទ្ធម្ភាគចក្រ​ ដែល​ភាគី​ចិន​⁣បាន​នាំ​មក​កម្ពុជា​កាល​ពី​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ២០១៨។សារ​របស់​ប្រទេស​ចិន​គឺ​ច្បាស់លាស់​⁣⁣ពួក​គេ​ចង់បង្ហាញ​ប្រទេស​ខាង​ក្រៅ​ថា​កម្ពុជា⁣​និង​ចិន ​នឹង​សហការ​គ្នា​ដើម្បី​រក្សា​សន្តិភាព​⁣និង​សន្តិសុខ។⁣