លំហាត់នាគមាស២០១៨បានពង្រីកខ្លួនកាន់តែធំជាងមុន

កម្ពុជា⁣និងចិន⁣បាញ់គ្រាប់ពិតចំនួន១៨០០០គ្រាប់សម្រាប់ការសមយុទ្ធយោធា⁣លំហាត់នាគមាស⁣លើកទីពីរនៅលើទីលានបាញ់គ្រាប់ពិតក្នុងខេត្តកំពង់ស្ពឺ⁣⁣ដោយចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី៣១ខែ⁣មិនាឆ្នាំ២០១៨⁣ ចំខួបទី៦០ឆ្នាំ⁣⁣នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។⁣⁣⁣⁣⁣⁣⁣⁣ ប្រទេសចិនបានបញ្ជូនកង​កម្លាំង​ និង​មន្ត្រីចិនចំនួន២១៦នាក់⁣⁣រួមនឹងគ្រឿងសព្វាវុធចំនួន២៥គ្រឿងក្នុងនោះមានដូចជា⁣រថពាសដែក៨គ្រឿង⁣ ឧទ្ធ​ម្ភាគ​ចក្រ​ ៣ គ្រឿងផងដែរ⁣⁣បាននិងកំពុងសមរួមគ្នានៅថ្ងៃនេះជាមួយនឹងគ្រឿងសព្វាវុធ⁣⁣និងកងកំលាំង​កម្ពុជា​ ៣៥៨នាក់ក្រោមប្រធានបទប្រឆាំងអំពើរភារវកម្ម⁣និងការងារមនុស្សធម៌។​ ​​