សម្តេចក្រុមព្រះ ចង់ឲ្យមានកាលដោះស្រាយផ្ទៃក្នុង ជាជាងដោះស្រាយតាមប្រព័ន្ធ​តុលាការ

ភ្នំពេញៈ មន្ត្រី​ ៦ ​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ពួកគេ​ចូលក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ បន្ទាប់ពី​សេចក្តី​សម្រេច​មួយ​ដោយ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បញ្ចប់​កាលពី​ខែ​មុន​។ នៅ​ក្នុង​លិខិត​ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​​ ៦ កុម្ភៈ និង​ចែកចាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ ៦ ​នាក់​ក្នុង​ចំណោម​មន្ត្រី​ ៧ ​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​មករា​បាន​ពន្យល់​ថា ការ​បណ្តេញ​ពួកគេ​ «​បំពាន​លក្ខន្តិកៈ​របស់​គណបក្ស​»​។ ពួកគេ​បាន​សរសេរ​ថា​៖ «[​សេចក្តី​សម្រេច​នេះ​] ​ប៉ះពាល់​អត្ថប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ហើយ​អយុត្តិធម៌​ណាស់​ចំពោះ​យើង​»​។