ការ​ធ្វើ​វិភាគ​សំណាក​ឈាម​អ្នក​ពុល ​នៅ​​​ក្រចេះ​ រក​ឃើញ​មាន​សារ​ធាតុ​ «ហ្សា​នីដ»​

ក្រសួង​បរិស្ថា​ន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ​បាន​បង្ហាញ​ពីការ​​រក​ឃើញ​សារធាតុ «ហ្សានីដ» ខ្លះ​ៗ ទាក់ទង​នឹង​ករណី​ពុលដ៏​ចម្រូង​ចម្រាស​នៅ​ខេត្ត ​ក្រចេះ កាល​​ពី​ដើម​ខែ​នេះ ដែល​អាច​ជា​ផ្នែក​មួយធ្វើឲ្យ​ពលរដ្ឋ​ ១៤ ​នាក់​ស្លាប់ ​និង​ ជិត​ ៣០០ ​នាក់​ទៀត​ធ្លាក់​ខ្លួន​ឈឺ​ និង ​ត្រូវ​បាន​សង្គ្រោះ​ដោយ​ក្រុម​គ្រូ​ពេទ្យ​ ។ ថ្លែង​ក្រោយ​បញ្ចប់​សុន្ទរក​ថា ក្នុង​ពិធី​បើក​សិក្ខា​សាលា​បណ្ដុះ​បណ្ដាល​ស្ដី​ពី ​«ការ​ប្រែប្រួល​អាកា​ស​ធាតុ​ សម្រាប់​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង ​និង ​យុវ​ជន​រាជ​ធានី​ភ្នំពេញ» នៅ​ឯ​សណ្ឋា​គារ​កាំបូ​ឌីយ៉ា​ណា ​រាជ​ធា​នី ​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ លោក ​ទិន​ ពន្លក​ អគ្គ​លេខា​ក្រុម​ប្រឹក្សា​ជាតិ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាពនៃ​ក្រសួង​បរិ​ស្ថាន ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​យ៉ាង​ខ្លី​ថា