ពលរដ្ឋបារម្ភខ្លាចមានអ្នកបន្លំជាជនរងគ្រោះដើម្បីទទួលសំណងដីធ្លីនៅកោះកុង

ពលរដ្ឋ ៣៧៥ គ្រួសារទទួលបានដីធ្លី ៣ហិតតា និងប្រាក់ ២.៥០០ដុល្លារ ជាសំណងលើករណី ទំនាស់ដីធ្លីដែលអូសបន្លាយដ៏រ៉ាំរ៉ៃជាង⁣ ១០ឆ្នាំនៅខេត្តកោះកុង⁣ ជាមួយក្រុមហ៊ុន Koh Kong Plantion Co.,Ltd និងក្រុមហ៊ុន⁣Koh Kong Sugar Industry Co., Ltd ⁣និង............។ ការទទួលសំណងនេះធ្វើឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨⁣ នៅក្រសួងដែនដី⁣ នរគរូបនីយកម្ម⁣ និងសំណង់⁣ ក្នុងកិច្ចប្រជុំស្ដីពីការដោះស្រាយ⁣ករណីវិវាទ ពាក់ព័ន្ធ ដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្គរសនាំចេញក្នុងភូមិសាស្ត្រខេត្តកោះកុង។⁣ ទោះជាយ៉ាងណា អ្នកស្រី⁣⁣ ផាវ⁣ ញើង⁣ តំណាងពលរដ្ឋរងគ្រោះនៅតែមានការព្រួយបារម្ភចំពោះ ជនបន្លំជាជនរងគ្រោះដើម្បីទទួលយកសំណង។