តោះ! អ្នក​ចង់​ថែ​រាង Vego Salad ឆ្ងាញ់​ហើយ​អត់​ធាត់

ប្រជាប្រិយភាព​ក្នុងការ​ទទួលទាន​សាលា​ដ បាន​កើន​ឡើង​ច្រើន ហើយ​ក្នុង​ចំណោម​នោះ ហាង Vego សាលាដ មាន​អាយុកាល​ជិត ១ ទសវត្សរ៍​មក​ហើយ តាំង​ពី​ពេល ដែល​មាន​តែ​ភ្ញៀវ​បរទេស ហើយ​ប្រជាជន​ខ្មែរ​ពុំទាន់​ពេញ​និយម​បរិភោគ​សាលាដ។ អ្នកស្រី ទូច សុភា ម្ចាស់​ហាង Vego Salad បាន​រំឭកថា៖ «កាលពី ៨ ឆ្នាំមុន ហាង​របស់ខ្ញុំ​គឺ​លក់​ដាច់​ខ្លាំង​ទៅ​លើ​ភ្ញៀវ​បរទេស​តែ​ប៉ុណ្ណោះ រហូត​ដល់​ថ្នាក់​តម្រង់​ជួរ​ចាំ​ចូល​ញ៉ាំ សូម្បី​តែ​ការ​ដឹក​ជញ្ចូន​ក៏​យើង​ដឹក​មិន​ទាន់​ជូន​ភ្ញៀវ​ដែរ»។