គុយទាវ​ទូក​លើ​គោក មួយ​ចាន​ត្រឹម​តែ ៦០០០ រៀល

មាន​ទីតាំងនៅ​បរិវេណ​សំយាបផ្ទះ លើផ្លូវ ៣១៣ និង ៦០២ ក្រោយ​ផ្សារ​មាន់​អាំង ក្បែរ​ភោជនីយ​ដ្ឋាន The Street TK តូប​រទេះ​លក់​គុយទាវ ឈ្មោះ​ថា «គុយទាវ​ទូក​លើ​គោក» ដោយ​គ្រាន់​តែ​ឮ​ឈ្មោះ ក៏មាន​អារម្មណ៍​ថា​ប្លែក​គួរ​ឲ្យ​ចង់​សាក​ភ្លក្ស​រស​ជាតិ​របស់​វា​ដែរ។ ជាមួយ​ការតុបតែង​ស្ទីល​បែប​សាម​ញ្ញា ដោយមាន​តុ​ឈើ​អង្គុយ ជា​លក្ខណៈ​អាហារ​តាមផ្លូវ គុយទាវ​ទូក​លើ​គោក មាន​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ល្អ ហើយ​អនាម័យ​វិញ​មិន​ចាញ់​ហាង​នោះ​ទេ។